វីជេ អាណូ បានលេចមុខសារជាថ្មីក្នុង MVបទ «ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» យ៉ាងពិរោះរបស់ផលិតកម្ម M

កម្សាន្តថ្ងៃច័ន្ទុ ទី17 ខែកក្កដា ឆ្នាំ2017 ម៉ោង 1:32 នាទី ល្ងាច

(ពីភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនីដែលធ្លាប់មានឈ្មោះល្បីល្បាញ ក្នុងសង្វៀនសិល្បៈVj អាណូ ថ្មីៗនេះ ត្រូវបានមហាជនមើលឃើញថា នាងបានលេចវត្តមានជាថ្មី ក្នុងបទចម្រៀងមួយបទ មានចំណងជើងថា«ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» របស់ផលិតកម្មM ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានដឹងថា នាងកំពុងតែឈានជើបចូលសិល្បៈវិញហើយ ។

ថ្មីៗនេះផលិតកម្មM បញ្ចេញនូវស្នាដៃចម្រៀងមួយបទ មានចំណងជើងថា«ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» ដែលជាសំនៀងរបស់លោក បុស្បា សត្យាលីវអាវ, ដឹកនាំសម្តែងដោយ សៅ សុសំរេច, និពន្ធបទភ្លេងថ្មដោយ: ណាំ ប៊ុណ្ណារ័ត្ន និងនិពន្ធទំនុកច្រៀងដោយ វ៉ាន រ៉ាដូ ត្រូវបានគេមើលឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ជាពិសេសយុវវ័យ ជាពិសេសគឺការបង្ហាញវត្តមានដ៏កម្រ របស់តារាសម្ដែង វីជេ អាណូតែម្ដង ។

បទ«ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» ឃើញមានវត្តមាន របស់អតីតពិធីការិនី និងតារាសម្ដែង វីជេ អាណូ លេចមុខសម្ដែងជាថ្មី ខណៈដែលនាងបានបាត់មុខមាត់ ពីវិស័យសិល្បៈអស់រយៈពេលជាយូរមកហើយ។ នេះជាMV ដំបូងរបស់ពិធីការិនី វីជេ អាណូ សម្ដែងជាមួយ លោក ហេង នរៈកក្កដា។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា វីជេ អាណូ មានស្នាដៃសម្ដែងនៅតែល្អ មិនមានការប្រែប្រួលនោះទេ ទោះខានចូលសិល្បៈយូរយ៉ាងណាក្ដី។

គួរឲ្យដឹងថា តាមរយៈMV ក្នុងបទចម្រៀង«ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» នេះដែរ ហាក់បីដូចជាជំហានថ្មីមួយទៀត សម្រាប់តារាស្រី អាណូ មានឱកាសក្នុងការវិលត្រឡប់មកប្រឡូកក្នុង វិស័យសិល្បៈវិញ ។

វីដេអូ MV ដែលសម្តែងដោយវីជេ អាណូដូចខាងក្រោម៖

ប្រភព៖ khmertalking

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!