បន្តិចទៀត នាយ ពែកមី មាន​ចៅ​ពរ​នឹង​គេ​ហើយ! ពេលវេលាដើរ​លឿនណាស់!

កម្សាន្តថ្ងៃព្រហស្បត្តិ៍ ទី28 ខែកញ្ញា ឆ្នាំ2017 ម៉ោង 7:47 នាទី ព្រឹក



(ភ្នំពេញ)៖ តារាកំប្លែងដែលវិវត្តន៍ខ្លួន គួរឲ្យគត់សម្គាល់ក្នុងរយៈពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នាយ ពែក មី ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងមានការកោតសរសើរ ចំពោះការតស៊ូរបស់លោកគ្រប់គ្នា ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីតារាកំប្លែងដ៏មានប្រជាប្រិយភាពលោក បានវិវត្តន៍ខ្លួនទៅជាតារាចម្រៀង និងអ្នកដឹកនាំរឿងយ៉ាងប៉ិន ប្រសព្វផងដែរ ។ ពេលវេលាបានធ្វើឲ្យ ជាងសំណង់ដ៏តស៊ូម្នាក់នេះ ក្លាយជាបុគ្គលល្បីល្បាញមានមហាជនស្គាល់ គោរព និងកោតសរសើរគ្រប់មជ្ឈដ្ឋាន។ ទោះយ៉ាងណាក្ដីក្នុងពេលថ្មីៗនេះ លោកបានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងរូបភាពកូនៗ គួរឲ្យស្រឡាញ់របស់លោកទាំងបីនាក់។



នាយ ពែក មី បានសរសេរឃ្លាថា «មួយប៉ប្រិចភ្នែកសោះ កូន៣ ហាហា..! តិចទៀត (បន្តិច) មានចៅពរហើយ ពេលវេលាពិតជាលឿនមែន ជាតិនេះជួបគ្នា ជាតិក្រោយមិនដឹងជាយ៉ាងណា គ្រាន់តែគិតសោះ ក៏ពិបាកចិត្តដែរ ពិតជាមិនចង់ឲ្យបាត់បង់នូវអ្វី ដែលខ្ញុំមានទេ»។



តាមរយៈសារខាងលើនេះ មានទស្សនិកជន និងមិត្តអ្នកលេងហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ប្រហែលជាលោក គិតថានៅសុខៗមានកូនបីនាក់ ដោយមិនដឹងខ្លួន ដោយសារពេលវេលាបានធ្វើឲ្យលោក ក្លាយជាប៉ាៗរបស់គេ និងមានកូនគួរឲ្យស្រឡាញ់ដល់ទៅ៣នាក់។ អ្វីដែលសំខាន់នោះ គឺលោកបានក្លាយជាមនុស្សម្នាក់ ដែលមានព្រទ្យ ឡាន ផ្ទះ ឲ្យកូននិងប្រពន្ធ ព្រមទាំងអ្នកមានគុណរបស់លោកទៀតផង ដែលទាំងនេះលោកពិតជាចង់រក្សាវា ឲ្យបានគង់វង្ស និងមិនចង់បាត់បង់ណាមួយឡើយ ។












ប្រភព៖ khmertalking


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!