ឡូយម្លេះ! ខេមរៈ សិរីមន្ត មាន​ផ្ទះវីឡា​ធំ​ស្កឹមស្កៃ ប្រៀបបី​ដូចជា សេតវិមានអញ្ចឹង!

កម្សាន្តថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2017 ម៉ោង 7:32 នាទី ព្រឹក


(ភ្នំពេញ)៖ អតីតតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោម ទ្រនំហង្សមាស ត្រូវបានទស្សនិកជនជាច្រើន ហួសចិត្តនិងនឹកស្មានមិនដល់ថា លោក មានផ្ទះវីឡាស្កឹមស្កៃ ប្រៀបបាននឹងសេតវិមានយ៉ាងនេះសោះ។



លោក ខេមរៈ សិរីមន្ដ ទោះបីជាមានការផ្លាស់ប្ដូរផលិតកម្មក៏ដោយ ប៉ុន្ដែបើក្រឡែកមកមើលប្រជាប្រិយភាព របស់លោកវិញ គឺនៅតែមានអ្នកគាំទ្រ ជាពិសេសរាល់បទចម្រៀង ដែលជាស្នាដៃលោកមានអ្នកស្ដាប់មិនតិចទេ ។ បើងាកមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះ ក៏មានជីវិតល្អប្រសើរ និងអស្ចារ្យផងដែរ ដោយមានរថយន្តទំនើបជិះ ហើយមានផ្ទះដ៏ស្រស់ស្អាតរស់នៅមិនចាញ់ តារាផ្សេងៗនោះទេ។ អ្វីដែលគេចាប់អារម្មណ៍ គឺថា ផ្ទះរបស់លោក ខេមរៈ សិរីមន្ត គឺធំខ្លាំងណាស់ ប្រៀបដូចជាវិមានយ៉ាងដូច្នេះដែរ ដោយមានបន្ទប់ជាច្រើន បានបែងចែកខុសៗគ្នា ដូចជា មានបន្ទប់ធ្វើការជាដើម។



គួរបញ្ជាក់ថា លោក ខេមរៈ សិរិមន្ត បានចូលជ្រកក្រោមទ្រនំរបស់ផលិតកម្ម ហង្សមាស ដោយក្នុងនោះលោកបានបញ្ចេញស្នាដៃ បទចម្រៀងចំនួនពីរបទ ដោយបទទី ១គឺចម្រៀង ដែលមានចំណងជើងថា «ស្ទឹងត្រែងបងអើយ» និងទីពីរ គឺបទ «អស់សិទ្ធិថែតែនៅបារម្ភ» ដែលបទចម្រៀងទាំងពីរនេះ សុទ្ធសឹងតែមានអ្នកគាំទ្រយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ។













ប្រភព៖ khmertalking


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!