បទចម្រៀងរបស់ TWICE ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបញ្ចូលក្នុងកម្មវិធីសិក្សា របស់សិស្ស

កម្សាន្តថ្ងៃច័ន្ទុ ទី02 ខែតុលា ឆ្នាំ2017 ម៉ោង 8:20 នាទី ព្រឹក


(ពីកូរ៉េ)៖ TWICE មិនគ្រាន់តែជាតារាចម្រៀងល្បីក្នុងដួងចិត្តទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែក្រុមនេះបានក្លាយជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតទាំងនៅទឹកដីកូរ៉េ និងក្រៅប្រទេស ហើយពេលនេះបទភ្លេងនិងទំនុកច្រៀងរបស់ TWICE ក៏បានក្លាយជាមេរៀននៅតាមសាលាតូរតន្ត្រីក្នុងស្រុកផងដែរ ។

បទចម្រៀង Cheer Up របស់តារាស្រីក្រុម TWICE និង Candy របស់តារាចម្រៀងប្រុស H.O.T កំពុងសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅពេលដែលបទទាំងពីររបស់ពួកគេត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលានៅកូរ៉េខាងត្បូងហើយសិស្សត្រូវបានដាក់ឲ្យពិភាក្សាពីភាពខុសគ្នានៃបទចម្រៀងទាំងនេះទៀតផង ។



សិស្សក្មេងៗមានអារម្មណ៍រីករាយនៅពេលដែលកម្មវិធីសាលាបានដាក់ឲ្យសិក្សាបទចម្រៀងរបស់ក្រុមតារាល្បីៗក្នុងប្រទេសដែលវាមិនធ្លាប់មានពីមុនមកទេព្រោះជាទូទៅសិស្សតម្រូវឲ្យ រៀនតែបទភ្លេងជាតិរបស់ប្រទេសប៉ុណ្ណោះ។

មិនថាតែអ្នកគាំទ្រក្នុងស្រុកទេ សូម្បីអ្នកក្រៅប្រទេសក៏សម្តែងអារម្មណ៍រីករាយជាមួយ TWICE និង H.O.T ដែរនៅពេលដែលបទចម្រៀងរបស់ក្រុមទាំងពីរទទួលបានការគាំទ្រខ្លាំងបែបនេះ ហើយពួកគេក៏រំពឹងថា នឹងមានកម្មវិធីសិក្សាដូចគ្នានេះនៅក្នុងប្រទេសរបស់ខ្លួនទៀតផង ។






ប្រភព៖ khmertalking


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!