ពិសេសណាស់​ !! របៀបធ្វើទឹកត្រីកោះកុងទាំងអស់គ្នា ដោយមិនបាច់ដាក់ទឹកត្រីក៏បានដែរ

សុខភាពថ្ងៃពុធ ទី28 ខែមិថុនា ឆ្នាំ2017 ម៉ោង 1:05 នាទី ល្ងាច

 

ទឹកត្រីកោះកុង
ផ្ញើរជូនអូនស្អាត និង អ្នកដែលបានសួរពីរបៀបធ្វើទឹកត្រីកោះកុង ខ្ញុំចេះធ្វើពីប៉ាៗតាំងពីតូចមក គាត់តែងប្រាប់ជារឿយៗថា ទឹកត្រីកោះកុងពិត គឺអត់ប្រើទឹកត្រីទេ ប៉ាធ្លាប់ធ្វើការរកសីុនៅកោះកុង កំពុងសោម និង ថៃ ដូច្នេះគាត់ចំនាញធ្វើទឹកត្រីនេះណាស់ មិនថាញាំុជាមួយគ្រឿងសមុទ្រ ធ្វើភ្លា ធ្វើម្ហូបជាច្រើនសុទ្ធតែអាយកវាមកធ្វើគ្រឿងផ្សំបាន ។

គ្រឿងផ្សំ
ខ្ទឹមស ម្ទេស
ស្ករស អំបិល រឺអំបិលខ្នរ (ឆិកខេនស្តុក) ប៊ីចេង
ក្រូចឆ្មា

 

 

របៀបធ្វើ
ខ្ទឹមសត្រូវបុកដោយមិនបាច់បកសំបក បុកខ្ទឹមសអោយបែកតិចៗទើបងាយស្រួលយកសំបកចេញធ្វើបែបនេះចំនេញពេលច្រើន យកសំបកចេញអស់ បុកម្ទេសលាយគ្នាតិចៗបន្ទាប់មកដាក់ស្ករសចូលដើម្បីកាត់បន្ថយកុំអោយខ្ទៀតនិងមិនក្រហាយដៃ វាជួយអោយខ្ទឹមនិងម្ទេសម៉ត់ល្អនធ្វើអោយទឹកត្រីចូលជាតិល្អ  នៅខាប់បិុៗ ក្រោយពេលម៉ត់ល្អហើយចាប់ផ្តើមដាក់អំបិល និង បិុចេងញ៉ុមៗអោយចូលល្អហើយច្របាច់ក្រូចឆ្មាចូលគ្នាក្នុងក្បាល់បុក ញ៉ុមវាអោយចូលជាតិគ្នាល្អ

 

ដាក់ទឹកក្តៅដាំពុះចូលបន្តិចប្រសិនបើវាខាប់ពេក បន្ទាប់មកភ្លក់វា  ថែមថយគ្រឿងតាមក្រោយតាមការចូលចិត្តរបស់លោកអ្នក ។ ទឹកត្រីកោះកុងត្រូវតែខាប់បិុៗ មិនរ៉ាវដូចទឹកត្រីផ្អែមទេ រស់ជាតិត្រូវ ជូរ ហិរ ខ្លាំង ប្រៃ ផ្អែមរាងដិតបន្តិចព្រោះត្រូវជាមួយគ្រឿងសមុទ្រ រឺភ្លាសាច់ឆៅគ្រប់មុខ អាចទុកបានរាប់ខែ បើដាក់ក្នុងទូទឹកកកទៀតបានកាន់តែយូរ ។

បើមិនប្រើអំបិល ប្រើទឹកត្រីជំនួសបាន
អាចប្រើមើមខ្ទឹមជ្រក់ ដាក់ចូលបាន ( ខ្ទឹមជ្រក់កំប៉ុង )

 

 

 

 

 

 

 

 

 មើលវិដេអូពីរបៀបធ្វើទឹកត្រីកោះកុងៈ

 

 

Credit: Abby Lim

ប្រភព៖ khsharefb


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!