សង្គម

នារីៗមើលហើយរំជួលចិត្តឡើងស្រក់ទឹកភ្នែក បើមានប្តីល្អម្លឹងៗ សុខចិត្តបណ្ដើរម៉ូតូឲ្យប្រពន្ធពោះធំជិះ! (វីដេអូ)
នារីៗមើលហើយរំជួលចិត្តឡើងស្រក់ទឹកភ្នែក បើមានប្តីល្អម្លឹងៗ សុខចិត្តបណ្ដើរម៉ូតូឲ្យប្រពន្ធពោះធំជិះ! (វីដេអូ)
6 ខែមុន
ការ ស្រឡាញ់​ប្រពន្ធ​កូន​ខ្លាំង​​និង​មិន​​មាន​ចិត្ត​ខ្លាច​ខ្មាស​គេ​នៅ​ពេល​​​ម៉ូតូ​អស់​សាំង​​​​ ដោយ​មិន​ទុក​ប្រពន្ធ​ឲ្យ​នៅ​ឲ្យ​ចាំ​នៅកន្លែង​ណា​មួយ​សិន​នោះ តែ​បុរស​ជា​ប្តី​ម្នាក់​នេះ​ ធ្វើ​បែប​នោះ​ឡើយ​គឺ​សុខចិត្ត​​ចុះ​បណ្តើរ​ម៉ូតូ​ហើយ​មិន​ឲ្យ​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ចុះ​ដើរ​ឡើយ​។​​​​​​​
កាកបាទក្រហមកម្ពុជាប្រជុំការងារជាមួយកាកបាទក្រហមហ្វាំងឡង់។
កាកបាទក្រហមកម្ពុជាប្រជុំការងារជាមួយកាកបាទក្រហមហ្វាំងឡង់។
7 ខែមុន
កក្រក ៖ ​នាព្រឹក​ថ្ងៃទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧ ​នៅទី​ស្នាក់ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា ​ឯកឧត្តម ​យូ ឡាណា ​អគ្គលេខាធិការ​រងទី២​ កាកបាទក្រហម​កម្ពុជា ​បានជួប​ពិភាក្សា​ ជាមួយ​ លោកស្រី ​ម៉ារីយ៉ាន ប៉េកូឡា​ ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុកការងារ ​អភិវឌ្ឍន៍​ជនបទ ​នៃក្រសួងការ​បរទេស​ហ្វាំងឡង់​ ព្រមទាំងសហការី ​ដោយមាន​ការចូលរួម​ពីមន្ត្រីជំនាញ​កាកបាទក្រហម​កម្ពុជា និង​កាកបាទក្រហម​ហ្វាំងឡង់។
ការជួបជុំ គ្រួសារ ឡើងវិញ រវាងម្តាយ និងកូនបន្ទាប់ ពី បែក គ្នា៤៤ ឆ្នាំ.
ការជួបជុំ គ្រួសារ ឡើងវិញ រវាងម្តាយ និងកូនបន្ទាប់ ពី បែក គ្នា៤៤ ឆ្នាំ.
7 ខែមុន
កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរូមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី​​ ទៀវ សីុណាត
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរូមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី​​ ទៀវ សីុណាត
7 ខែមុន
ភ្នំពេញៈ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី មេបញ្ជាការ មេបញ្ជាការរង និងនាយអាវុធហត្ថខណ្ឌទាំង១២ ចំណុះរាជធានីភ្នំពេញ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ទៀវ សីុណាត ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសម្មានចិត្តក្រៀមក្រំបំផុត។
ជនសង្ស័យមួយក្រុម ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា
ជនសង្ស័យមួយក្រុម ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា
7 ខែមុន
បន្ទាយមានជ័យៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទី ដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា នៅចំណុចកាស៊ីណូផារ៉ាមិុច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យ០១ក្រុមមានគ្នាប្រហែលជាងដប់នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងឈើជ្រុង កាំបិត កូនសោរម៉ាឡេត វាយទៅលើក្រុមជនរងគ្រោះចំនួន០៦នាក់ បណ្ដាលឲ្យរងបួសស្រាល០៥នាក់ និងរបួសធ្ងន់០១នាក់។ក្រោយពីទទួលបានព័ត៍មានហើយ ភ្លាមៗនោះ កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត បានចុះធ្វើប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់អស់ និងបានចាប់យកបានដំបងឈើជ្រុងចំនួន០២ដើម និងម៉ាឡេត០១ដើម។
ជនសង្ស័យម្នាក់ ដែលសង្ស័យ សម្លាប់ម្ដាយចុងរបស់ខ្លួន ត្រូវបានឃាត់ខ្លួន
ជនសង្ស័យម្នាក់ ដែលសង្ស័យ សម្លាប់ម្ដាយចុងរបស់ខ្លួន ត្រូវបានឃាត់ខ្លួន
7 ខែមុន
ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ជនសង្ស័យម្នាក់ ដែលសង្ស័យ សម្លាប់ម្ដាយចុងរបស់ខ្លួន កាលពីថ្ងៃម្សិលមិញនោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ចាប់ខ្លួនបានហើយ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា។ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!