ប្រេតភីត បានទទួលជោគជ័យលើការងារនិងក្តីប្រាថ្នាខណៈអតីតភរិយាព្រម បើកឱកាសឲ្យជួបមុខកូននៅអង់គ្លេសទៀតផង!!

សង្គមថ្ងៃអង្គារ៍ ទី04 ខែកក្កដា ឆ្នាំ2017 ម៉ោង 9:09 នាទី ព្រឹក

 

(ពីអាមេរិក)៖ Brad Pitt ពេលនេះបានសម្រេចក្តីប្រាថ្នា ដែលចង់ជួបមុខកូនៗហើយ ខណៈស្ថិតនៅទីក្រុងឡុងដ៏ក្នុងកំឡុងពេលតែមួយជាមួយអតីតភរិយា Angelina Jolie ដូចដែលលោកធ្លាប់ស្នើទៅនាងដើម្បីជួបកូនឲ្យបានកាន់ តែឆាប់។

អ្នកគាំទ្រទាំងអស់ពិតជាសាទរនៅពេលដែលពួកគេដឹងថា តារាហូលីវូត Angelina យល់ព្រមតាមការស្នើរបស់អតីតស្វាមីដោយអនុញ្ញាតឲ្យរូបគេបានជួបមុខកូននៅប្រទេសអង់គ្លេសដូចដែលពួកគេកំពុងស្ថិតនៅទីនោះហើយក៏បានចំណាយពេលដើរកំសាន្តជាមួយគ្នាយ៉ាងរីករាយបើទោះជារយៈពេលខ្លីយ៉ាងណាក៏ដោយ។

 

Brad Pitt បានវិលត្រឡប់មកអាមេរិកវិញបន្ទាប់ពីជួបកូនទាំង៦ គឺ ម៉ាដុក, Pax, Zahara, Shiloh, Knox និង Vivienne នៅទីក្រុងឡុងដ៏ មានន័យថាលោកទៅទីនោះជោគជ័យទាំងការងារ និងបំណងប្រាថ្នា ជួបមុខកូនដែលក្នុងនាមជាឪពុកចង់ចំណាយពេលធ្វើអ្វីមួយសម្រាប់កូនខ្លះហើយវាក៏ជាបំណងរបស់អតីតភរិយាដែលចង់ឃើញកូនមានសេចក្តីសុខពេលបានជួបមុខឪពុកដែរព្រោះពួកគេមិនចង់បង្ហាញឲ្យកូនៗឃើញភាពប្រេះឆារបស់ឪពុកម្តាយឡើយ ។

 

 

 

 

ប្រភព៖ khmertalking

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!