សប្បុរសធម៌ណាស់! គង់ ចាន់ស្រីមុំ បានយកថវិកាពីការលក់សម្ភារៈផ្ទាល់ខ្លួន ជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃកំណើតរបស់ខ្លួន

សង្គមថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2017 ម៉ោង 7:39 នាទី ព្រឹក

(ពីភ្នំពេញ)៖ តារាសម្តែងល្បីសាច់សខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក គឹម សីហា បានប្រកាសដាក់លក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន របស់នាងដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់របរប្រើប្រាស់ ជាច្រើនទៀត។ អ្វីដែលគួរឲ្យស្ញើចសសើរនោះនាង និងស្វាមី បាននាំយកនូវថវិកាទាំងអស់ ដែលបានមកពីការលក់សម្ភារៈទាំងនោះ បានយកទៅជូនមន្ទីរពេទ្យ «គន្ធបុប្ផា» ដើម្បីជួយដល់មន្ទីរពេទ្យសប្បុរសធម៌ដ៏ធំមួយនេះ បន្តជួយព្យាបាលដល់កុមារក្រីក្រ នៅកម្ពុជាទាំងអស់បន្ថែមទៀត។

 

 

ពេលមុននេះបន្តិច នៅលើបណ្តាញសង្គម របស់តារាសម្តែងស្រីល្បីឈ្មោះ គង់ ចាន់ស្រីមុំ ទើបតែបានបង្ហោះនូវរូបភាព ការប្រគល់ថវិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យ «គន្ធបុប្ផា» និងការអបអរសារទរ ដល់ថ្ងៃខួបកំណើតរបស់នាង គង់ ចាន់ស្រីមុំ ផ្ទាល់ ជាមួយនឹងសារដែលមានអត្ថន័យថា «ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំ និងយកថវិកាដែលលក់សម្លៀកបំពាក់បាន យកទៅជូនមន្ទីរពេទ្យ គន្ធបុប្ផា។ ថវិកា ដែលទទួលបានពីការលក់សម្លៀកបំពាក់របស់នាងខ្ញុំ រយៈពេល២ថ្ងៃនេះ ទទួលសរុបបានទាំងអស់ ១២ ៧៧៧ ០០០ រៀល។ ដូច្នេះនាងខ្ញុំបានបែងចែកថវិកានេះជា២ចំណែក ទី១សំរាប់មន្ទីពេទ្យគន្ធបុប្ផា ចំនួន ៧ ៧៧០ ០០០៛ ចំពោះចំណែក ដែលនៅសល់នាងខ្ញុំ និងយកទៅផ្តល់ជូនកុមារៗ ដែលខ្វះខាតសំភារៈសិក្សា!»។

 

គង់ ចាន់ស្រីមុំ បានសរសេរទៀតថា «អរគុណអ្នកទាំងអស់គ្នា ដែលបានគាំទ្រ និងចូលរួមជាមួយមូលនិធិជួយទៅដល់ កុមារកម្ពុជា អរគុណចំពោះការដូរដ៏ធំធេងនេះ»។

នេះបញ្ជាក់ឲ្យឃើញថា តារាស្រី គង់ ចាន់ស្រីមុំ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនោះទេ ថែមទាំងជាមនុស្សដែលមានទឹកចិត្តល្អប្រពៃ និង ជួយដល់ការងារសង្គម មិនរើសអើងទៀតផង ។

 

 

 

 

 

 

 

 

 

 

ប្រភព៖ khmertalking


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!