ពាក់មី ចំណាយលុយអស់១០មឺុនដុល្លារធ្វើផ្ទះជូនឪពុកម្តាយបន្ទាប់ស្រាប់តែ...

សង្គមថ្ងៃអាទិត្យ ទី18 ខែមិថុនា ឆ្នាំ2017 ម៉ោង 8:45 នាទី ល្ងាច

 

នាយពាក់មី ដែល​ជា​តារា​កំប្លែង​ដ៏​ល្បីនៅប្រទេសកម្ពុជា និង​មាន​ប្រជាប្រិយ​មួយ​រូប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN និង​ជា​តារា​សម្តែង​ដ៏​ឆ្នើម​ប្រចាំ​ផលិតកម្ម​អិលឌី​ភាពយន្ត។ ដើមឡើយ លោក ពាក់មី ជា​តារា​កំប្លែង​ដែល​មាន​ប្រវត្តិ​ជា​កម្មករ​សំណង់​មួយ​រូប ឈាន​ដល់​តារា​ដ៏ល្បី​ព្រមទាំង​បាន​សង់​ផ្ទះ​ជូន​លោក​ឪពុក​នៅ​ខេត្ត​ស្វាយ​រៀង​យ៉ាង​ធំ​ល្វឹង​ល្វើយគួរឲ្យកោតសរសេីរ។

ផ្ទះ​នេះ​លោក​សង់​អស់​លុយ​ប្រមាណ​ជា ១០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិច។ ស្រាប់​តែ​កាល​ពី​ពេល​មិ្សលមិញ​នេះ លោក​បាន​​នាំ​គ្នីគ្នា​ទៅ​ដាំ​ដើម​ឈើ​នៅជុំវិញ​ផ្ទះ​របស់​ឪពុក​លោក ក្នុង​នោះ​មាន​វត្តមាន លោក​ហេង ឡុង លោក​ប៉ែន ចំរ៉ុង លោក​គីរី ហៅ​ហេរ៉ូ និង​លោក រិទ្ធិ ។ មើល​ទៅ​ការដាំ​ដើមឈើ​របស់​អ្នក​ទាំងអស់​គ្នា​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។

 

 

 តោះមើលវីដេអូទាំងអស់គ្នាៈ

 

ប្រភពៈ khmerhotnews  | facebook hengloongofficial


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!