MBAPPE អាចមក REAL MADRID បានលុះត្រាតែ BALE ចេញពី REAL នេះជាការលើកឡើងរបស់ ZIDANE

កីឡាថ្ងៃអាទិត្យ ទី11 ខែមិថុនា ឆ្នាំ2017 ម៉ោង 4:31 នាទី ល្ងាច

 

Mbappe អាចមក Real Madrid បានលុះត្រាតែ Bale ចេញពី Real នេះជាការលើកឡើងរបស់ Zidane

Zinedine Zidane ចង់នាំចូល Kylian Mbappe នៅលុះត្រាតែកីឡាករល្បីឈ្មោះណាម្នាក់ត្រូវចាកចេញពីReal Madrid ។ 

គ្រូបង្វឹកជនជាតិបារាំងខាងលើយល់ថាគឺ Bale​​ ដែលនឹងមានអារម្មណ៏ប៉ះពាល់ជាងគេ ចំពោះការមកដល់របស់ Mbappe ស្របពេលហានិភ័យណាមួយចំពោះការវិវឌ្ឃន័របស់ Marco Asensio នឹងជាចំណុចអវិជ្ជមានមួយ ព្រោះថាលោក Zindane រំពឹងខ្ពស់ចំពោះ Asensio ថានឹងឡើងខ្លាំងក្នុងឆ្នាំខាងមុខ។

បន្ថែមពីលើនេះ Monaco ចង់បានតម្លៃឯកទគ្គកម្មពិភពលោកប្រសិនបើពួកគេព្រមលក់  Mbappe ដូច្នេះមានន័យថា Real ត្រូយសម្រេចចិត្តអោយត្រូវប្រសិនបើពួកគេចំណាយលុយដ៏ច្រើនកប់ក្តោងនោះ។

មិនទាន់មានការសម្រេចចិត្តជាក់លាក់ណាមួយពីលោក Zidane នៅឡើយទេ ប៉ុន្តែដំើររឿងនេះនឹងតភាគនៅក្នុងទីផ្សារដោះដូរកីឡាករ ខណះក្លឹបធំៗជាច្រើនគ្រោងឆ្មក់យកហត្ថលេខារបស់ Mbappe។

 

ប្រភព៖ 23likes


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!