ចាន់ វឌ្ឍនាកា បានត្រឡប់ទៅជប៉ុនវិញយប់នេះ ក្រោយបញ្ចប់បេសកកម្មជួយគោព្រៃកម្ពុជា

កីឡាថ្ងៃពុធ ទី14 ខែមិថុនា ឆ្នាំ2017 ម៉ោង 10:13 នាទី ល្ងាច

 

(ពីភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹងធ្វើដំណើរទៅជប៉ុនវិញ ដើម្បីចូលរួមជាមួយក្លឹប Fujieda MYFC នាវេលាម៉ោង ៩៖០៥នាទីយប់ថ្ងៃទី១៤ ខែមិថុនានេះ បន្ទាប់ពីបញ្ចប់បេសកកម្មជួយក្រុមគោព្រៃកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដោយដោយទទួលបានលទ្ធផល ១-០ នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C កាលពីយប់មិញនេះ។

សម្រាប់ដំណើរវិលត្រឡប់ឆ្ពោះទៅទឹកដីរីកចម្រើនលើវិស័យបាល់ទាត់នេះ គេមិនទាន់ដឹងថា ចាន់ វឌ្ឍនាកា អាចមានឱកាសបង្ហាញខ្លួនផ្លូវការជាមួយក្លឹប Fujieda MYFC នៅក្នុងការប្រកួតក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុននាពេលនោះទេ ខណៈការប្រកួតសន្សំពិន្ទុ ១១សប្ដាហ៍កន្លងទៅ ខ្សែប្រយុទ្ធចេញពីក្លឹបបឹងកេតរូបនេះ បានត្រឹមឈរក្រៅទីលាន មើលមិត្ដរួមក្រុមលេងតែប៉ុណ្ណោះ ។

 

ប្រភព៖ khmertalking

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!