គ្រវីនោះគ្រវី! ចង់ដឹងទេថា បក្សីពណ៌ស្វាយនេះ មានប្រភពមកពីណា?.

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 ម៉ោង 9:48 នាទី ល្ងាច

 

បរទេស៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានដឹងហើយពី បក្សីពណ៌ស្វាយ ដែលកំពុងវាយលុកបណ្តាញសង្គមហ្វេសប៊ុករយៈពេលថ្មីៗនេះ។ ប៉ុន្តែមានដែលឆ្ងល់ទេថា បក្សីពណ៌ស្វាយ គ្រវីដាច់ក្បាលចោលនេះ មានប្រភពមកពីណា?

 

Sticker បក្សីពណ៌ស្វាយនេះ គឺជាប្រភេទសត្វព្រាប ដែលគូរឡើងដោយវិចិត្រករស្រី Syd Weiler មកពីសហរដ្ឋអាមេរិក។ ហើយ Sticker នេះផងដែរ ទទួលបានការពេញនិយមដំបូងបំផុតនៅក្នុងប្រទេសថៃ រហូតមកទល់ថ្មីៗនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នា ធ្វើឲ្យបក្សីនេះ កាន់តែល្បី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញតំបន់អាស៊ី សូម្បីកម្ពុជាយើងក៏ដូច្នោះដែរ។

គួរបញ្ជា់ថា វាគឺជាប្រភទ Sticker ក្នុងហ្វេសប៊ុកដែលគេឲ្យឈ្មោះវាថា Trash Dove ត្រូវបានគូរឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រោយមកក៏បានបញ្ចូលទៅក្នុងហ្វេសប៊ុកនៅដើមឆ្នាំ២០១៧នេះតែម្តង។

Trash Dove គឺជា Sticker ដែលមានបែងចែកនូវរូបភាពផ្សេងៗគ្នាជាច្រើន ប៉ុន្តក្នុងនោះ មានមួយដែលពេញនិយមជាងគេគឺ បក្សីដែលគ្រវីក្បាលចុះឡើងៗ ឥតឈប់ ដែលនេះហើយជាមូលហេតុដែល Sticker បក្សីពណ៌ស្វាយនេះ ទទួលបានការចាប់អារម្មណ៍។

ដោយឡែកវិចិត្រករស្រី ឈ្មោះ Syd Weiler បន្ទាប់ពីបានដឹងពីប្រជាប្រិយភាពរបស់វាហើយនោះ នាងបាននិយាយថា « អរគុណអ្នកទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រនៅថៃដែលបានធ្វើឲ្យ Sticker នេះល្បី។ ខ្ញុំរីករាយណាស់ដែលអ្នកទាំងអស់គ្នាចូលចិត្តវា» ៕

ប្រភព ៖ BBC


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!