ទាក់ភ្នែកជាមួយកាសឥតខ្សែ ខ្មៅគ្រើម របស់ Apple សាកសមបំផុតសម្រាប់ iPhone ពណ៌ខ្មៅ.

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 ម៉ោង 9:51 នាទី ល្ងាច

បរទេស៖ បន្ទាប់ពីបានបញ្ចេញកាសឥតខ្សែ AirPods ពណ៌ស មិនទាន់ប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញកាសឥតខ្សែ ពណ៌ខ្មៅ គ្រើមវិញម្តង ដែលវាពិតជាសាកសមបំផុតជាមួយនឹងស៊េរីទូរស័ព្ទ iPhone 7 ពណ៌ខ្មៅ។

បើយោងតាមការចុះផ្សាយរបស់ GSMArena បានឲ្យដឹងថា កាសឥតខ្សែ ដែលមានពណ៌ខ្មៅថ្មីនេះ មានឈ្មោះថា "BlackPods"។ វាពិតជាសាកសម និងទាក់ភ្នែកបំផុតសម្រាប់អ្នកចូលចិត្តពណ៌ខ្មៅ ឬ Black Lover មិនតែប៉ុណ្ណោះ "BlackPods" នឹងបង្កើតប្រវត្តិសាស្រ្តថ្មី នៃផលិតផលកាសរបស់ Apple ដែលពីមុនមានតែពណ៌ស រលោងតែប៉ុណ្ណោះ។

កាសពណ៌ខ្មៅ "BlackPods" នេះត្រូវបានរចនាឡើងដោយមានបំពាក់ជាមួយនូវបច្ចេកវិទ្យាដូចគ្នាទាំងស្រុងទៅនឹងកាស AirPods ដែលវាអាចធ្វើការលេងតន្ត្រី និងបញ្ជាដោយមិនចាំបាច់ប្រើខ្សែនោះទេ។ នៅក្នុងកាស ក៏បង្កប់ទៅដោយបន្ទះឈីប W1 ដែលអាចអោយយើង ធ្វើការបញ្ជាបើកមុខងារ Siri ដោយគ្រាន់តែ ប៉ះលើកាសខាងស្តាំ ហើយវាក៏បានបង្កប់ទៅដោយ Hardware ពិសេសៗដូចជា Microphone, Dual Optical Sensor, Dual accelerators ដើម្បីជួយឲ្យការបញ្ចេញសំឡេងកាន់តែពិសេស។

ចំពោះថ្មវិញ គឺអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់បានដល់ទៅ ៥ម៉ោង ពេលសាកថ្មពេញ ហើយយើងក៏អាចបន្ត សាកថ្មពីប្រអប់វាបានផងដែរ ដែលអាចផ្ទុកថ្ម ស្តាប់ចម្រៀងបានពេញ២៤ម៉ោង។ ពិសេសជាងនេះទៅទៀត តួខ្លួនរបស់វាស្រោបទៅដោយសារធាតុខ្មៅគ្រើម ដែលមិនងាយឆ្កូត ហើយមានតម្លៃថ្លៃជាង AirPods ពណ៌សទៅទៀត។

ប្រភពបានបន្តថា កាស AirPods ពណ៌ស គឺបានដាក់លក់ក្នុងតម្លៃ ១៥៩ដុល្លារ (តម្លៃបរទេស) ខណៈកាស BlackPods ពណ៌ខ្មៅ ដែលរចនាមកឲ្យស៊ីគ្នាជាមួយនឹងទូរស័ព្ទ ពណ៌ខ្មៅនេះវិញ អាចមានតម្លៃដល់ទៅ ២៥៩ ដុល្លារ ដែលនឹងចេញជាផ្លូវការ នៅរយៈពេលប្រមាណ៦សប្តាហ៍ខាងមុខ ឬពាក់កណ្តាលខែមីនានេះ៕

 

ប្រភព ៖ GSMArena


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!